គំនិតនានាយករូបរាង នៅក្នុង OneNote

ទាញយកកម្មវិធី

ទាញយក


ងាយស្រួលផ្លាស់ទីពី Evernote ទៅកាន់ OneNote និងធ្វើសមកាលកម្មកំណត់ចំណាំរបស់អ្នក​នៅលើឧបករណ៍ទាំងអស់ដោយ​ឥតគិតថ្លៃ។ ស្វែងយល់អំពីវិធីសាស្ត្រ


បង្កើតវិធីសាស្ត្ររបស់អ្នក

តើអ្នកគូរវាសគំនិតដ៏អស្ចារ្យរបស់អ្នកនៅលើកន្សែង និងកំណត់ត្រាបិទភ្ជាប់ឬ? តើវាមានន័យច្បាស់លាស់​ក្នុងការបំពេញ​រចនាបថរបស់អ្នកដែរឬទេ? OneNote ធានាជួយអ្នកបានទោះជាអ្នករៀបចំគំនិតរបស់អ្នកតាមវីធីអ្វីក៏ដោយ។ វាយបញ្ចូល សរសេរ ឬគូរដោយប្រើប៊ិចសរសេរនៅលើក្រដាសជាទម្រង់សេរី។ ស្វែងរក និងឃ្លីបពីវិបទៅគំនិតជារូបភាព។

តារាងដែល​បង្ហាញ OneNote នៅលើ Windows 10

សហការជាមួយមនុស្សគ្រប់គ្នា

ក្រុមរបស់អ្នកកំពុងច្បាំងនឹងគំនិតប្រចាំសតវត្សរ៍។ ក្រុមគ្រួសាររបស់អ្នកកំពុងរៀបចំគម្រោងមឺនុយសម្រាប់ការជួបជុំដ៏ធំមួយ។ សូមស្ថិតនៅលើទំព័រដដែល និងធ្វើសមកាលកម្មនៅគ្រប់ទីកន្លែងដែលអ្នកនៅ។

រូបថតរបស់មនុស្សដែលកំពុងប្រើ OneNote នៅលើថេប្លេតសម្រាប់ការងារ

គិតជាមួយទឹកខ្មៅ

រួចរាល់។ កំណត់។ គូរ។ ប៊ិចសរសេរលើអេក្រង់ប៉ះ ឬចុងម្រាមដៃគឺជាឧបករណ៍តែមួយគត់ដែលអ្នកត្រូវការ។ យក​កំណត់​ចំណាំសរសេរដោយដៃ ហើយបម្លែងពួកវាទៅជាអត្ថបទដែលបានវាយបញ្ចូលនៅពេលក្រោយ។ រំលេចអ្វីដែលសំខាន់ និងបង្ហាញ​គំនិតនានាជាមួយពណ៌ និងរូបរាង។

ពណ៌ភ្លឺដែលគូរដោយប៊ិច Surface

ចូលប្រើពីគ្រប់ទីកន្លែង

កត់ចំណាំ​៖ វាគឺងាយស្រួលក្នុងការទាញឡើងមាតិការបស់អ្នកពីគ្រប់ទីកន្លែង ទោះបីជាអ្នកនៅក្រៅបណ្ដាញក៏ដោយ។ ចាប់ផ្ដើម​នៅលើកុំព្យូទ័រយួរដៃរបស់អ្នក បន្ទាប់មកអាប់ដេត​នៅលើទូរស័ព្ទរបស់អ្នក។ OneNote ដំណើរការនៅលើគ្រប់ឧបករណ៍ ឬអង្គវេទិកាទាំងអស់។

រូបថតនៃ OneNote ដែលបានបង្ហាញ​នៅលើ iPad, iPhone និង Apple Watch




កាន់តែប្រសើរឡើងជាមួយ Office

OneNote គឺជាសមាជិកនៃគ្រួសារកម្មវិធី Office ដែលអ្នកបានដឹងរួចហើយ។ បង្កើតរូបរាងកំណត់ចំណាំដែលបានទាញចេញពីអ៊ីម៉ែល Outlook ឬបង្កប់​តារាង Excel។ ទទួលបាន​កិច្ចការបំពេញរួចរាល់ច្រើនទៀតជាមួយកម្មវិធី Office សំណព្វចិត្តរបស់អ្នកដែលកំពុងធ្វើការជាមួយគ្នា។

រូបថតនៃការបង្កើត Office

ភ្ជាប់នៅក្នុងបន្ទប់រៀន

នាំយកសិស្សមកជួបជុំនៅក្នុងទីតាំងសហការគ្នា ឬផ្ដល់នូវការគាំទ្រ​ដលសិស្សម្នាក់ៗនៅក្នុង​សៀវភៅកត់ត្រា​ផ្ទាល់ខ្លួន។ ហើយមិនមានការបោះពុម្ពឯកសារចែកជូនទៀតទេ។ អ្នកអាចរៀបចំមេរៀន និងចែកចាយកិច្ចការនានាពីបណ្ណាល័យ​មាតិកាកណ្ដាល។

រកមើល​សៀវភៅកត់ត្រាថ្នាក់

រូបថតនៃ OneNote ដែលបានបង្ហាញ Surface Book